ការគ្រប់គ្រងក្រុម

ច្បាប់ចំនួន ១៤៧ នៃការគ្រប់គ្រងក្រុម

គំនិតមួយ

ចូរបណ្តុះក្រុមមនុស្សដែលពូកែដោះស្រាយបញ្ហា ជំនួសឲ្យការដោះស្រាយបញ្ហាទាំងអស់ដោយខ្លួនឯង!

គោលការណ៍បួនយ៉ាង

១) វិធីសាស្ត្ររបស់បុគ្គលិកអាចដោះស្រាយបញ្ហាបាន ទោះបីជាវាជាវិធីសាស្ត្រល្ងង់ក៏ដោយ កុំជ្រៀតជ្រែក!
២) កុំរកកំហុសមកទទួលខុសត្រូវចំពោះបញ្ហានេះ ចូរលើកទឹកចិត្តបុគ្គលិកឱ្យនិយាយបន្ថែមទៀតអំពីវិធីសាស្ត្រណាដែលមានប្រសិទ្ធភាពជាង!
៣) វិធីសាស្ត្រមួយបរាជ័យ សូមណែនាំបុគ្គលិកឱ្យស្វែងរកវិធីសាស្ត្រផ្សេងទៀត!
៤) ស្វែងរកវិធីសាស្រ្តដែលមានប្រសិទ្ធភាព បន្ទាប់មកបង្រៀនវាដល់អ្នកក្រោមបង្គាប់របស់អ្នក។ អ្នកក្រោមបង្គាប់មានវិធីសាស្រ្តល្អៗ ចូរចាំថាត្រូវរៀន!

ជំហានទាំងប្រាំពីរ

១) បង្កើតបរិយាកាសការងារប្រកបដោយផាសុកភាព ដើម្បីឱ្យបុគ្គលិកមានភាពរីករាយ និងភាពច្នៃប្រឌិតកាន់តែប្រសើរឡើងក្នុងការដោះស្រាយបញ្ហា។
២) គ្រប់គ្រងអារម្មណ៍របស់បុគ្គលិក ដើម្បីឱ្យបុគ្គលិកអាចមើលបញ្ហាពីទស្សនៈវិជ្ជមាន និងស្វែងរកដំណោះស្រាយសមហេតុផល។
៣) ជួយបុគ្គលិកបំបែកគោលដៅទៅជាសកម្មភាពដើម្បីធ្វើឱ្យគោលដៅច្បាស់លាស់ និងមានប្រសិទ្ធភាព។
៤) ប្រើប្រាស់ធនធានរបស់អ្នកដើម្បីជួយបុគ្គលិកដោះស្រាយបញ្ហា និងសម្រេចគោលដៅ។
៥) សរសើរអាកប្បកិរិយារបស់បុគ្គលិក មិនមែនសរសើរទូទៅទេ។
៦) អនុញ្ញាតឱ្យបុគ្គលិកធ្វើការវាយតម្លៃដោយខ្លួនឯងអំពីវឌ្ឍនភាពការងារ ដើម្បីឱ្យបុគ្គលិកអាចស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការងារដែលនៅសល់។
៧) ណែនាំបុគ្គលិកឱ្យ «រំពឹងទៅមុខ» សួរតិចៗថា «ហេតុអ្វី» ហើយសួរច្រើនៗថា «តើអ្នកធ្វើអ្វី»